Tuesday, June 11, 2013

សង្គ្រាមខ្មែរ-សៀម / Khmer-Siames War




អារម្ភកថា
       
​​​​​​​            អត្ថបទខាងក្រោមនេះ   គឺខ្ញុំសសេររៀបរាប់សង្ខេបព្រឹត្តិការណ៍សង្គ្រាមរវាងកងទ័ព 
កម្ពុជាប្រយុទ្ធតស៊ូជាមួយទ័ពសៀមឈ្លានទឹកដីថ្ងៃទី  ៤-៧  កុម្ភៈ ២០១១  នៅទិសសមរភូមិ​
ប្រាសាទព្រះ​វិហារនិងរឿងរ៉ាវផ្សេងៗ  ដែលបានកើតឡើងជាបន្តបន្ទាប់មកទៀត។ខ្ញុំបានកែ
ច្នៃហេតុ​ការណ៍​​នេះ ឱ្យក្លាយទៅជាប្រលោមខ្លី ប៉ុន្តែមិនបានធ្វើឱ្យប្រាសចាកពីការពិតឡើយ 
គ្រាន់តែមានបញ្ចោញ  បញ្ចូលពាក្យពេជន៍ឡែបខាយខ្លះៗ តែប៉ុណ្ណោះ ។ ខ្ញុំបាទសូមធ្វើការ 
អភ័យទោសទុកជាមុនៈ  ទី១ ចំពោះការរំឭកឈ្មោះឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង​ក្នុង
សៀវភៅនេះ,ទី២រឿងរ៉ាវជាច្រើនទៀតដែលកើតឡើងហើយរូបខ្ញុំមិនបានសសេរព្រោះរូបខ្ញុំ
បាទមិនបានយកឬក៏ដកស្រង់ពីសារព័ត៌មានណាមួយមកចុះក្នុងអត្ថបទនេះឡើយ។អ្វីដែល
មាននៅទីនេះ (ទាំងព័ត៍មានទាំងរូបភាព និងសម្លេង) គឺរូបខ្ញុំបានឃើញបានឮបានដឹងដោយ
ភ្នែកត្រ ចៀករបស់ខ្ញុំ និងទទួលបានវាដោយខ្លួនខ្ញុំផ្ទាល់ ដូច្នេះជឿថាវាមិនអាចបានគ្រប់ជ្រុង
ជ្រោយឡើយ,ទី៣  គឺខ្ញុំលើកយកតែវីរៈភាព  នៃកងកម្លាំងបញ្ជាការដ្ឋានអង្គរក្សដែលដឹកនាំ
បញ្ជាដោយផ្ទាល់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តែ
ប៉ុណ្ណោះ។

               ការដែលរូបខ្ញុំសសេរអត្ថបទនេះ គឺគ្រាន់តែចង់បង្ហាញពីមោទនភាព និងវីរៈភាពនៃ
កង ខ.ភ.ម ជាពិសេសកងអង្គរក្សរបស់បញ្ជាការដ្ឋាន ដែលជាកម្លាំងគាំទ្រដ៏មានប្រសិទ្ធភាព
ខ្ខស់ក្នុងការដណ្តើមបានជោគជ័យនៅក្នុងសង្គ្រាមលើកនេះ       និងចង់ទុកជាអានុស្សាវរីយ៍
(សម្រាប់ខ្លួនខ្ញុំផ្ទាល់)ទៅថ្ងៃមុខ។ ខ្ញុំសូមជម្រាបជូនផងដែរអត្ថបទនេះគឺបានចម្លងចេញពីកូន
សៀវភៅរបស់ខ្ញុំដែលបានបោះពុម្ពរួច  តែមានការកែប្រែ  និងកាត់ចេញនូវចំណុចមួយចំនួន
ព្រោះខ្លឹមសារខ្លះវាអាចពាក់ពន្ធ័ទៅនឹងការសម្ងាត់យេធា  (នាមវិទ្យុទាក់ទងពាក្យប្រើក្នុងការ
បាញ់អាវុធគាំទ្រ, ទីតាំងអាវុធ..ជាដើម)។

            ខ្ញុំនឹងធ្វើការចងក្រងឡើងវិញ  និងបញ្ចូលព័ត៌មានបន្ថែមទៀតឱ្យបានពិស្តារជាងនេះ
នៅពេលក្រោយ។ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លាងឃ្លាតឡើយ។ 
វរសេនីយ៍ឯក រត្ន័ន៍ សេនា



 ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង​ អគ្គមេបញ្ជាការរង
នៃ ខ.ភ.ម នាយយករងខុទ្ទកាល័យ,ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតី
តេជោ ហ៊ុន សែន និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ផ្តល់កិត្តិយសបំពាក់
គ្រឿងឥស្សរិយយស «ព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន្ទ» 

  
ទទួលប័ណ្ណសសើរ «ស្នាដៃល្អឆ្នើម ក្នុងការការពារ
បូរណភាពទឹកដីទិសប្រាសាទព្រះវិហារ»


ទទួលបំពាក់មេដាយ»ការពារជាតិ»នៃព្រះរាជាណាចក្រកម្ពុជា





 ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង​ អគ្គមេបញ្ជាការរងនៃ ខ.ភ.ម

នាយយករងខុទ្ទកាល័យ,ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ
 ហ៊ុន សែន និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស
ផ្តល់កិត្តិយសបំពាក់ឋានន្តរស័ក្តិ 
*************************************************************

         ចាប់តាំងពីខែមករា  ឆ្នាំ២០១១ ស្ថានការណ៍កាន់តែតានតឹងឡើងនៅតំបន់ប្រាសាទព្រះ
វិហាររវាងកម្ពុជាជាមួយសៀម ដែលទើបតែនឹងមានប្រក្រតីភាពឡើងវិញមិនដល់មួយខែផង។
ថ្ងៃទី ២៧ មករា ខ្ញុំបានធ្វើដំណើរត្រឡប់មក កាន់សមរភូមិទិសប្រាសាទព្រះវិហារវិញ បន្ទាប់ពី
សម្រាកជាមួយក្រុមគ្រួសារនៅឯតាខ្មៅបានត្រឹមតែពីរយប់ប៉ុណ្ណោះ ព្រោះឯកឧត្តមនាយឧត្តម
សេនីយ៍មេ បញ្ជាការ លោកបានអញ្ជើញត្រឡប់ទៅវិញតាមឧទ្ធម្ភាកចក្រ តាំងពីថ្ងៃទី២៥ មករា
បន្ទាប់ពីបំពេញបេសកកម្មនៅតាមខេត្ត 

         ការបញ្ជូនកងទ័ព រថក្រោះ រថពាសដែក និងអាវុធគ្រាប់រំសេវទៅដាក់ពង្រាយនៅតាមព្រំ
ដែនរវាងប្រទេសទាំងពីរក៏មានជាបន្តបន្ទាប់     ទាំងអស់នេះ    វាផ្តើមចេញពីខាងភាគីសៀម
បានធ្វើការដឹកជញ្ជូនអាវុធតូចធំ រថក្រោះ យន្តហោះប្រតិកម្ម និងកងទ័ពដ៏ច្រើនលើសលប់មក
ដាក់ពង្រាយនៅតាមព្រំដែនជាប់ប្រទេសកម្ពុជា   ពិសេសនៅតំបន់ប្រាសាទព្រះវិហារ   ដោយ
សំអាងលេសថា ធ្វើសមយុទ្ធ ពស់វែកមាស ២០១១ គោលដៅពិតប្រាកដរបស់សៀម គឺវាយ
យកតំបន់សំខាន់ៗ ដូចជា វត្តកែវសិក្ខាគីរីស្វារៈ ដែលពួកវាចាត់ទុកថាផែនទីត្រួតស៊ីគ្នា,ចំណុច
 មករាភ្នំទ្រព្យតាសឹម និងចាក់ច្រែង។


(បញ្ជាការដ្ឋានអង្គរក្សសមរភូមិទិសទី១ ប្រាសាទព្រះវិហារ)

      ដោយមើលឃើញសភាពមិនស្រួលបែបនេះ ភាគីកម្ពុជានិយាយដោយឡែកបញ្ជាការ
ដ្ឋានអង្គរក្ស ក៏បានបញ្ជូនកម្លាំងបន្ថែម អាវុធគ្រប់ធុន រថក្រោះ រថពាសដែក និងកាណុងហ្វូង
( BM21 )   មកដាក់ពង្រាយចាប់ពីរយៈចម្ងាយម្ភៃគីឡូម៉ែត្រ   រហូតដល់ចង្កេះភ្នំជើងប្រាសាទ
ក្រោមការគ្រប់គ្រង និងបញ្ជាដោយផ្ទាល់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស
បួន ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃខ.. ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេ
ជោ ហ៊ុន សែន និងជាមេ បញ្ជាការបញ្ជាការដ្ឋានអង្គរក្ស

          ឯកឧត្តមមេបញ្ជាការ លោកបានបញ្ជាទៅឧត្តមសេនីយ៍ក្រោមឱវាទ ដើម្បីរៀបចំយុទ្ធ
សាស្ត្រសង្គ្រាមយ៉ាងហ្មត់ចត់ និងត្រឹមត្រូវពោរពេញដោយបទពិសោធន៍។ កម្លាំងកងអង្គរក្ស
ដែលកន្លង មកភាគច្រើនប្រមូលផ្តុំនៅក្នុងបញ្ជា ការដ្ឋានអង្គរក្សទិសប្រាសាទព្រះវិហារចំបក់
មាស(ទូល៩៥) ពេលនេះឯកឧត្តមមេបញ្ជាការបានចល័តកម្លាំងទៅគ្រប់ទីដៅសំខាន់ៗរហូត
ដល់លើកំពូលភ្នំត្រំប់ ដើម្បីសហការជាមួយកម្លាំងកងពលតូចធំ និងកម្លាំងនគរបាលការពារ
ព្រំដែន ដែលឈរជើងនៅទីនោះ
        រថក្រោះ T85 ដែលបំពាក់ដោយកាំភ្លើងធំ និងគ្រាប់រំសេវ ត្រូវបានប្រមូលផ្តុំរក្សាទុកនៅ
ក្នុងវត្តស្វាយជ្រុំ  ចម្ងាយប្រមាណជា  ​  .  ពីភ្នំខ្មោច ឬភ្នំប្រាំរយ ដែលជាទីតាំងឈរជើង
សំខាន់មួយ របស់សៀម ឯរថពាសដែកត្រូវបាន ប្រមូលផ្តុំនៅក្នុងបញ្ជាការដ្ឋាន។ កាណុង
ហ្វូងគាំទ្រ (BM21) បានដាក់ពង្រាយតាមគោលដៅរៀងៗខ្លួន តាមការបញ្ជាពីឯកឧត្តមនាយ
ឧត្តបសេនីយ៍មេបញ្ជាការ  និងគ្រប់គ្រងដោយផ្ទាល់ពីឧត្តមសេនីយ៍  និងវរសេនីយ៍ដែលមាន
ជំនាញនិងមានបទពិសោធន៍ ខ្ពស់លើផ្នែកអាវុធទាំងនេះ។ កងកម្លាំងអង្គរក្សបានត្រៀមលក្ខ
ណៈ រូចជាស្រេចទៅតាមចំណុចសំខាន់ៗ   ក្នុងស្មារតីប្រុងប្រយ័ត្ន  , ត្រៀមប្រយុទ្ធខ្ពស់បំផុត
ចំណែកក្រុមជំនាញប្រើប្រាស់អាវុធ  កម្ទេចយន្តហោះចម្បាំង  ក៏បានត្រៀមលក្ខណៈសម្បត្តិ
គ្រប់គ្រាន់សម្រាប់បាញ់ទម្លាក់យន្តហោះ របស់ចោរសៀមរួចរាល់ជាច្រើនខែមកហើយដែរ

(បញ្ជាការដ្ឋានអង្គរក្សសមរភូមិទិសទី១ ប្រាសាទព្រះវិហារ)

         សភាពការណ៍ព្រះវិហារ កាន់តែច្រួលច្រាលពីមួយថ្ងៃទៅមួយថ្ងៃ ការនេះគឺបណ្តាល 
មកពីភាគីសៀមជាអ្នកបង្កឡើង សៀមបានស្នើសុំឱ្យកម្ពុជារុះរើផ្ទាំងសិលាដែលកម្ពុជាបាន
សាងនៅក្នុងវត្តកែវសិក្ខាគីរីស្វារៈដោយសសេរជាអក្សរថា    ទីនេះ!ជាកន្លែងដែលទ័ពសៀម ចូលឈ្លានពានទឹកដីកម្ពុជាពីថ្ងៃទី ១៥ កក្កដា ២០០៨ និងដកទៅវិញនៅថ្ងៃទី ធ្នូ   ២០១០
ថ្ងៃទី ២៦ កុម្ភៈ កម្ពុជាក៏បានយល់ព្រមរុះរើចោល ជំនួសដោយការដាក់ទង់ជាតិវិញ។ នៅល្ងាច
ថ្ងៃ២៧ កុម្ភៈ នាយករដ្ឋមន្ត្រីសៀម អាភិស៊ីត ឆាជីវ៉ា បានបញ្ជាឱ្យកម្ពុជាដកទង់ជាតិចេញពីវត្ត
ដោយគម្រាមប្រើកម្លាំងយោធាដើម្បីនឹងធ្វើសង្គ្រាម



   ​   ម្តងនេះ មិនដូចជាការស្នើសុំលើកមុននោះទេ កម្ពុជាមិនធ្វើតាមភាគីសៀមជាដាច់ខាត
ព្រោះវត្តកែវសិក្ខាគីរីស្វារៈ បានកសាងតាំងពីឆ្នាំ  ១៩៩៨  មុនពេលមានអនុញ្ញាយោគយល់គ្នា
MOU បានន័យថាទាំងទីកន្លែងទាំងវត្តគឺឋិតនៅក្នុងដែន អធិបតេយ្យភាពរបស់ខ្មែរ  ហើយការ
ដែលដាក់ទង់ជាតិខ្មែរនៅលើវត្តគឺជារឿងស្របច្បាប់ រាល់ការប៉ុងប៉ងចង់រំលាយវត្ត ឬក៏ដកទង់
ជាតិខ្មែរចេញនោះមិនអាចធ្វើទៅរួចឡើយ   កងទ័ពកម្ពុជាត្រៀមស្វាគមន៍ជានិច្ច  បើសិនជា
សៀមហ៊ានចូលមកដកទង់ជាតិ    ឬក៏ឆ្លងចូលក្នុងទឹកដីកម្ពុជាត្រឹមតែមួយមីលីម៉ែត្រនឹងត្រូវកំ
ទេចភ្លាម    អាភិស៊ីត  កាន់តែក្រពុលមុខ ព្រោះបំណងរបស់ខ្លួនមិនបានសម្រេច  ឯក្រុមអាវ
លឿងវង្វេងប្រវត្តិសាស្ត្រ(និងអ្នកបញ្ជាពីលើនេះ)ដែលជាអ្នកលើកបន្តុបខ្លួនឱ្យក្លាយជានាយក 
រដ្ឋមន្ត្រី ក៏កំពុងរករឿងគ្មានពេលល្ហែរ។
          កងទ័ពកម្ពុជា  ជាពិសេសកងអង្គរក្ស  ទឹកចិត្តពុះកញ្ជ្រោល ក្លាហាន មោះមុត ត្រៀមប្រ
យុទ្ធជានិច្ចគ្មានចិត្តរាថយ ក្រោមការបញ្ជា និងមើលថែប្រកបដោយព្រហ្មវិហារធម៌ពីឯកឧត្តម
នាយឧត្តមសេនីយ៍មេបញ្ជាការបេះដូងក្រហមឆ្អៅ    ដែលយើងខ្ញុំទាំងអស់គ្នាតែងតែនិយាយ
គ្រប់ៗមាត់ថាមិនអាចរកមេបញ្ជាការណាបានដូចរូបលោកឡើយលោកមិនត្រឹមតែជាមេបញ្ជា
ការដ៏ល្អមួយរូបប៉ុណ្ណោះទេ  លោកប្រៀបដូចជាឪពុកម្តាយទីពីរ     ដែលផ្តល់ភាពកក់ក្តៅដល់
យើងខ្ញុំទាំងអស់គ្នា។



       ចូលដល់ខែកុម្ភៈ បរិយាកាសនយោបាយកាន់តែអ័ព្វអួរ។ ការប្រកាសអាសន្នប្រជុំជួរ
ទ័ពផ្គុំអាវុធត្រូវបានធ្វើជាប្រ ចាំនៅក្នុងបញ្ជាការដ្ឋាន និងតាមបណ្តាវរនានា ត្រៀម
ប្រយុទ្ធជាមួយខ្មាំងសត្រូវឈ្លានពាន មិនឱ្យពួកវារំលោភ ចូលក្នុងទឹកដីកម្ពុជា ពិសេស
ប្រាង្គប្រាសាទព្រះវិហារ កេរ្តិ៍តំណែលវប្បធម៌ជាស្នាដៃបុព្វបុរសខ្មែរបានជាដាច់ខាត។

          


             ថ្ងៃទី២ ទី៣ ទី៤ កុម្ភៈ សភាពការណ៍ទុំជោរ. ពួកចោរសៀមកាន់តែស្រេកនូវការឈ្លាន
ពានទឹកដីកម្ពុជា ពួកវារំកិលខ្លួនចូលមកកៀកជាបណ្តើរៗ។ កងខេមរភូមិន្ទ នៅតែអត់ធ្មត់មិន
ផ្ទុះអាវុធ ដោយគោរពតាមបទបញ្ជាពេជ្រដ៏មាន ប្រសិទ្ធភាពរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី
នាយឧត្តមសេនីយ៍ផ្កាយមាស ៥ ផុតលេខ ហ៊ុន សែន។
      
          

  ថ្ងៃទី កុម្ភៈ ឆ្នាំ ២០១១ ...

         នៅម៉ោងប្រមាណជា និង ៤០ នាទីរសៀល ទ័ពសៀមនៅតែគឃ្លើនដើរចូលគំនូស 
ហាមឃាត់      បញ្ចោញកាយ វិការបញ្ឈឺឌឺដងដាក់កងទ័ពកម្ពុជា  ទោះបីមានការស្រែកហាម
ឃាត់មិនឱ្យពួកវាដើរចូលទៀតក៏ដោយ      ទាំងបាញ់សំដៅមកកងទ័ពជួរមុខរបស់យើងថែម
ទៀតផង។ ភឹង ភឹង សម្លេងគ្រាប់ បេ៤០ និងអាវុធផ្សេងៗទៀត បានបាញ់សងត្រឡប់ ទៅវិញ
បញ្ចប់ដំណើររុលចូលរបស់ចោរសៀមឱ្យងាប់ និងរបួសយ៉ាងទម្ងន់មួយរំពេច។ ឯអ្នកនៅរស់
ខំប្រវាររត់រកលេណ ដ្ឋានដើម្បីការពារខ្លួន និងធ្វើការវាយតបតដោយមានការអន្តរាគន៍របស់
ពួកវានៅខ្សែត្រៀមខាងក្រោយ។សង្គ្រាមបាន ផ្ទុះឡើងនៅវេលាម៉ោង និង៤៨ នាទីរសៀល
ថ្ងៃទី កុម្ភៈ ឆ្នាំ ២០១១។



       «...ឱ្យបងប្អូនយើងត្រៀមឱ្យបានរួចរាល់..ហើយទៅក្បែរលេណដ្ឋានទាំងអស់គ្នា !  »     
            នេះជាប្រសាសន៍របស់ឯកឧត្តម   នាយឧត្តមសេនីយ៍មេបញ្ជាការ   បានស្រែកបញ្ជា 
តាមវិទ្យុទាក់ទង។ គ្រប់កងទាំងអស់បានអនុវត្តគោរពតាមបទបញ្ជា។ ស្នូរគ្រាប់កាំភ្លើងគ្រប់
ប្រភេទលាន់ឮទ្រហ៊ឹងនៅខ្សែប្រយុទ្ធជួមុខ។ ក្ឌាំង !.. ជាគ្រាប់កាំភ្លើងធំ ១០០ មម.. ឆាប់ឱ្យ

បងប្អូន ចូលក្នុងលេណដ្ឋានភ្លាម! ឱ្យឆាប់ឡើង! ពួកវាលេងអាដៃវែងហើយ ( ដៃវែងជាពាក្យ
ហៅប្រភេទកាំភ្លើងធំ)នេះជាបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍មេបញ្ជាការ។ទទួល
បញ្ជាភ្លាមមិនបង្អង់យូរក្រុមរបស់ខ្ញុំដែលមានក្រវ៉ាត់ទូស្សៀ កាំភ្លើងគ្រាប់បាឡូរួចស្រេចហើយ
នោះ បានបែងចែកចល័តជាពីរគោលដៅ  ទីមួយគឺនៅក្បែរមន្ទីរសេនាធិការ និងឃ្លាំងស្បៀង
ដែលមាន  .មាស ស៊ីថុន,  .យិន ហេង,  .អ៊ី ថាវរី,  .ផូ ចាន់ថន,  .ម៉ម សារ៉ាត់, .អៀម ចន្ថា, 
.ស៊ុំ ផាន់ណុល .មាស គ្រឿន ឯគោលដៅរបស់ខ្ញុំគឺនៅក្បែរស្នងការដ្ឋានឃោសនាព័ត៌មាន
ចម្ងាយមួយរយម៉ែត្រពីមុខកាណុង BM21នៅលើរថយន្តពីរគ្រឿងដែលច្រកគ្រាប់រួចជាស្រេច
រង់ចាំបទបញ្ជាបាញ់គាំទ្រកំទេចគោលដៅបច្ចាមិត្រ។ ក្នុងលេណដ្ឋានខ្ញុំ មានបងប្អូនរួមអាវុធ
ដូចជា .ប៉ា ថន, .ឯក រត្ន័ន៍ សេនា (រូបខ្ញុំ), .ឆាន់ រ៉េន, .ម៉ែន ចន្នី, .ធូ សំណាង, .ព្រហ្ម ធី,
.ឃឹម សាម៉ាច,  .ដូត ណារី,  .ធឿន សុគន្ធារី, .យ៉ាន់ ភិរម្យ,  .សឿន សុភក្រ័ រួមទាំង
ប្រពន្ធនិងកូននាយទាហានពីរ បីនាក់ទៀត។



    
​​          តាមវិទ្យុទាក់ទង មានសេចក្តីរាយការណ៍មកថាៈ មានការផ្លោងគ្រាប់ ១០០មម ១៣០
មម ១៥៥មម ចូលក្នុង តំបន់ប្រាសាទព្រះវិហារ និងមួយផ្នែកទៀតពួកវាផ្លោងសង្គ្រប់ខ្លាំងទៅ
គោលដៅស្លាបឆ្វេងភ្នំត្រប់  ដែលជាទិសដៅរបស់  ឧត្តមសេនីយ៍ទោ  យង់ សារិទ្ធ   (ចតុមុខ)
សហការគាំទ្រឱ្យវរសេនាតូចលេខ ៨២ ដឹកនាំដោយ ការ៉េ (នាមវិទ្យុទាក់ទង) ឋិតក្នុងកង
ពលតូចលេខ    ចំណុះឱ្យកងពលធំលេខ  ៣។  បន្ទាប់មក មានការសុំការគាំទ្រទិសភ្នំត្រប់
ព្រោះថា  ពួកសៀមវាយសម្រុកខ្លាំងសម្បើមណាស់។  ឆ្លើយតបទៅនិងការស្នើសុំ ឯកឧត្តម
នាយឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាទៅ ឧត្តមសេនីយ៍ឯក ឌៀង សារុន (ជើងឯក) និង
ឧត្តមសេនីយ៍ត្រី យ៉ាត រិទ្ធ (ថ្លែងសរ) ឱ្យបញ្ចោញគ្រាប់ BM21 ដែលបានត្រៀមលក្ខណៈរួច
ជាស្រេច តាមគោលដៅបានសំណូមពរ។ វឺបៗ.. ង៉ោកៗ.. ស្នូរគ្រាប់ហោះចេញពី ៤០ កា
ណុង បានទៅដល់គោលដៅសុំជំនួយ។    

           សម្លេងរាយការណ៍តាមវិទ្យុរបស់កម្លាំងជួរមុខភ្នំទ្រព្យ លាយដោយសំណើចក្អាកក្អាយ..
គោរព សូមរាយការជូនបង ចំគោលដៅល្អណាស់...អរគុណហើយ..!អរគុណហើយ..!។
         ជាបន្តបន្ទាប់ គ្រាប់ BM ត្រូវបានហោះទៅកាន់គោលដៅសុំជំនួយ ក្រោមការបញ្ជាផ្ទាល់​
យ៉ាង​​មធ្យ័តហ្មឺងម៉ាត់អង់អាច និងមានជំនឿជាក់ពីឯកឧត្តម  នាយឧត្តមសេនីយ៍មេបញ្ជាការអង្គ
រក្ស និងមានការរាយការណ៍មកវិញជាហូរហែរដែរថា ចំគោលដៅល្អណាស់ដែលសូម្បីតែឯក
ឧត្តម​នាយ​ឧត្តម​សេនីយ៍ ជា តារា (ឃុងឆាង) និងនាយឧត្ដមសេនីយ៍ នាង ផាត ក៏មានការ
សប្បាយ ចិត្តយ៉ាង​ខ្លាំង អាឡូអង្គុលីមារ.. ​​(នាមវិទ្យុទាក់ទង របស់​ឧត្តម នាយឧត្តមសេនីយ៍
មេបញ្ជាការយើងខ្ញុំ) ​ចំល្អណាស់...អរគុណហើយ..​តើវា​ប៉ុន្មានមាសមេ​...អរ​គុណ...។

     ម៉ោង ៣ និង ២៧ នាទីរសៀល គោលដៅ BM21 ទី ១១.១២ និងទី១០ បានធ្វើការរួចរាល់ ឯក​-
ឧត្តម​នាយឧត្តមសេនីយ៍មេបញ្ជាការ ធ្វើការបញ្ជាឱ្យចល័តទៅគោលដៅទី២យ៉ាងរហ័សរហួន
បំផុត រួច​លាប​​​ប្រេងច្រកគ្រាប់ ជាថ្មីត្រៀមបាញ់គាំទ្រលើកទី២ ជាបន្តទៀត។មានសេចក្តី​រាយ​
ការណ៍​មកថា នៅ​ខាង​មុខប្រាសាទមានការស្ងប់ស្ងាត់បន្តិច ឯខាងភ្នំត្រប់នៅមានការផ្លោងចូល
មក​ដល់ខាង​ ក្រោយ​ផ្នែកខាង​ឆ្វេង និងមានការបាញ់រប៉េះរប៉ោះនៅឡើយ (នេះបើតាមសម្តី 
ឧ.ទោ.ចតុមុខ និង ឧ.ត្រី.កងពេជ្រ )។ 

       ដោយមានការធុញថប់នៅក្នុងលេណដ្ឋាន ខ្ញុំនិងលោកវរសេនីយ៍ឯក ប៉ា ថន បានងើប
ចេញ​មក​​​​ក្រៅ​​ដើម្បីក្តាប់សភាពការណ៍​​ និងទៅជួបជជែកជាមួយលោកឧត្តមសេនីយ៍ ឡេង សំអឿន (សរជ័យ)​  ដែល​ជា​មេបញ្ជា  BM 21  គោលដៅខាងក្រោយលេណដ្ឋានរបស់ពួកខ្ញុំ។ គាត់ (បងសរ​ជ័យ) បានសួរខ្ញុំថាៈ «យ៉ាង​ម៉េចដែរអាវ៉ែនតា សម្លេងគ្រាប់ BM21?»  «អូ ពីរោះណាស់បង» ​ខ្ញុំបាន​ឆ្លើយ​​​​លេងសើចទៅគាត់វិញ)គាត់បានបន្តទៀតថាៈ «ឯងចាំស្តាប់ BM21
រយៈចម្ងាយ ៤០ គ.មរបស់​អញ ចេញ ម្តង រិតតែពិរោះជាង​នេះទៀត.. តែពេលមានបញ្ជា
បាញ់ពួកឯងត្រូវចូលក្នុងលេណ​ដ្ឋានឱ្យអស់..។ BM21 ដែលគ្រប់គ្រងដោយបងរជ័យ គោល
ដៅកំទេចគឺក្រោយផ្ទះ​ក្រហម​​​​​របស់ពួកសៀម ដែលជាគោលដៅរបស់ ពលតូច ៩១១ឆត្រ័
យោងដឹកនាំ ដោយឧ.ទោ ចាប ភក្តី។


​​               បរិវេណប្រាសាទ ត្រូវទទួលរងនូវគ្រាប់កាំភ្លើងធំជាច្រើនគ្រាប់ បញ្ជាក់ឱ្យឃើញថា
ខ្មាំងសៀមមិនបានគោរពច្បាប់ទម្លាប់អ្វីទាល់តែសោះ    ហើយជាបាបកម្មរបស់ពួកវាទទួល
បានមកវិញគឺគ្រាប់កាណុងហ្វូង BM21 យ៉ាងទន់ហន់បំផុតដែលកាលពីប៉ុន្មានថ្ងៃមុនវាមើល
ងាយមើលថោកថាជារបស់អេតចាយនោះ បានកំទេចទីតាំងធំៗធ្វើឱ្យពួកវាងាប់ និងរបួសជា
ច្រើននាក់គួរឱ្យអាសូរ ស្រម៉ោចតូចតាច អាចផ្តួលដំរីបាន..អាវ៉ា..

              ប្រហែលពីរម៉ោងក្រោយមក ឮសេចក្តីរាយការណ៍ថាពួកវាចង់ផ្អាកដើម្បីធ្វើការចចារ
គ្នា ប៉ុន្តែវានៅតែធ្វើការ បាញ់ផ្លោងដដែល ឯភាគីកម្ពុជាក៏មិនបានបញ្ឈប់សកម្មភាពដែរ ព្រោះ
អាចជាល្បិចកលរបស់សៀម។   កន្លងមកធ្លាប់មានការប៉ះទង្គិចគ្នាច្រើនដងមកហើយ  ហើយ
រាល់ ពេលដែលពួកវាទន់ដៃ វាតែងតែស្រែកថាឱ្យឈប់បាញ់ដើម្បីធ្វើការចចារគ្នា។
               ម្តងនេះ ក៏គ្មានអ្វីខុសប្លែកពីលើកមុនៗដែរ មាត់ស្រែកថាចចារ ប៉ុន្តែកាំភ្លើងធំប្រភេទ
 ១០០ មម  ឡើងទៅរបស់វា   កាន់តែបង្កើនការបាញ់ផ្លោងសង្គ្រប់មកលើកងកម្លាំងរបស់យើង
និងបានធ្វើការផ្លោងចូលជ្រៅមកក្នុងទឹកដីកម្ពុជា    មានទីប្រជុំជនផ្សារស្រអែម,  ភូមិធម្មជាតិ
សម្តេចតេជោ (ស្រះក្តុល), គ១ពិសេសទីតាំងឈរជើងរបស់នគរបាលការពារព្រំដែន ៥៩៤
និងទីបញ្ជាការស្រាលបញ្ជាការដ្ឋានអង្គរក្សដឹកនាំដោយ .ទោ  អ៊ុង សារិទ្ធ  (ពល២)  ឋិតនៅ
ក្នុភូមិស្វាយជ្រុំ ត្រូវ បានទទួលរងគ្រាប់កាំភ្លើងធំរាប់ពាន់គ្រាប់។
           នៅម៉ោងប្រមាណ៣ និង ៤០នាទីរសៀល ក្រុមការងារថ្នាក់ជាតិ()  បានធ្វើការស្នើសុំ
រថយន្តធំចំនួន៤គ្រឿងពីឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការអង្គរក្ស ដើម្បីទៅដឹកជញ្ជូន
ប្រជាពលរដ្ឋដែលរស់នៅតំបន់ស្វាយជ្រុំ ជន្លៀសពួកគាត់ទៅកន្លែងដែលមានសុវត្ថិភាព។

​​           មុខព្រួញសំខាន់មួយចំនួនដែលសត្រូវវាយសម្រុកខ្លាំង     បានស្រែកសុំការគាំទ្រពីកា
ណុង BM21  មិនបង្អង់យូរ ឡើយ សម្លេងស្រែកបញ្ជាតាមវិទ្យុទាក់ទងរបស់ ឯកឧត្តម នាយ
ឧត្តមសេនីយ៍មេបញ្ជាការ អង្គរក្សបានលាន់ឡើង ...ជើងឯកៗ!..ថ្លែងសរៗអឹម៩ អឹម១០-១១
-អឹម៥ បាញ់..! អាម៉ាប់ៗ!.អឹម៤ អឹម៥..បាញ់ទៅ..ឯងចាំអីទៀត..សរជ័យៗ អឹម៣ អឹម៤.បាញ់
ទៅ..(គោរពតាមបញ្ជាបង..ប៉ា.)។ចប់បញ្ជាកាលណា សម្លេងសរព្រះឥន្ទ្រ (គ្រាប់BM21)ដែល
ព្រួសចេញពីមាត់កាណុងទាំង ៤០ ក្នុងពេលតែមួយ បានហោះរំលងព្រៃព្រឹក្សាដងគីរីបព្វតា រួច
ហើយឆ្លងដែនសីមារទៅជ្រែកហែកកកាយកំទេចទីតាំងនានារបស់ពួកបច្ចាមិត្តសៀមឱ្យវិនាស
អន្តរាយខ្ទេចខ្ទាំអាវុធយុទ្ធភ័ណ្ឌ ងាប់និងរបួសគរជើងលើគ្នា។ព្រមជាមួយគ្នានោះដែរ ឯកឧត្តម
នាយឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាឱ្យកងរថក្រោះចល័តចេញដើម្បីបាញ់តបតផងដែរ។




       ឆាកប្រយុទ្ធនៅមានសភាពស្រូចស្រាល់នៅឡើយ។..ដូចជារាងអផ្សុកបន្តិចខ្ញុំក៏បបួល 
លោក .ប៉ា ថន  ងើបចេញពីលេណដ្ឋានដើម្បីយកខ្យល់អាកាស ស្រាប់តែ  វ៉ឺ...ក្ឌាំង គ្រាប់ផ្លោង
ហោះរំលោងពីលើក្បាលពួកខ្ញុំ   ទៅធ្លាក់ក្បែរទីតាំង  BM21  បងសរជ័យដែលទើបចល័តចេញ
ក្រោយពេលដែលបានបាញ់រួច ធ្វើពួកខ្ញុំទាំងពីរនាក់លោតយ៉ាងប្រញ៉ាប់ចូលទៅ ក្នុងត្រង់សេ
 វិញទាំងព្រលឹងចុងសក់ ហើយហេតុការនេះ កើតឡើងដល់ទៅពីរដងឯណោះ។ នៅលើកទីបី
ខ្ញុំក៏បបួលគាត់(.ប៉ា ថន)   ចេញមកម្តងទៀតដោយប្រាប់ថា    ខ្ញុំនឹងឡើងទៅកន្លែងដេកយកអ្វី
មកផឹកបន្តិច។ ឃើញឱកាសល្អ ខ្ញុំរត់វឹងចូល ទៅក្នុងអាគារសម្រាករកមើលមិនឃើញអ្វីក្រៅពី
ស្រាបៀរអង្គរបួនកំប៉ុងនៅក្រោមប៉ៅអ៊ីដេករបស់  .ឆាន់ រ៉េន   (អាដាង)  ខ្ញុំស្រវារបានស្រាបៀរ
ហើយរត់សំដៅទៅត្រង់សេវិញ  ស្រាប់លាន់សូគ្រាំង គ្រាប់កាំភ្លើងធំ  ១០០  .  ធ្លាក់នៅខាង
ក្រោយរថយន្តម៉ាស៊ីនភ្លើងក្បែរឃ្លាំងស្បៀងបញ្ជាការដ្ឋាន ធ្វើឱ្យខ្ញុំលោតចូលលេណដ្ឋានទាំង
ច្រង៉ាប់ច្រង៉ិល។ បន្ទាប់ពីស្ងាត់សម្លេងគ្រាប់ដែលធ្លាក់នៅក្បែរៗមួយសន្ទុះ ទើបខ្ញុំនិងលោក . 
ប៉ា ថន អើតចេញពីត្រង់សេត្រឹមពាក់កណ្តាលខ្លូន ដោយលក្ខណៈប្រុងប្រយ័ត្ន ហើយបបួលគ្នា
គាស់ស្រាបៀរក្រេបផ្សើមបំពង់ក ​  រួចជក់បារីមួយដើមជជែកគ្នាពីនេះពីនោះ   ភ្នែកសម្លឹងទៅទី
តាំងកំពុងប្រយុទ្ធជួរមុខ ចាប់ពីភ្នំត្រប់ ឃ្មុំ មុខប្រាសាទ ភ្នំប្រាំរយ តាសឹម ចាក់ច្រែងជាដើម..
តែស្នូរគ្រាប់កាំភ្លើងតូចធំគ្រប់ប្រភេទទ្រហ៊ឹងអ៊ឺងអាប់      និងមានការហៅចូលទូរស័ព្វពីបងប្អូន
មិត្តភក្តិ ដែលចង់ដឹងហេតុការណ៍ សាកសួរសុខទុក្ខជាច្រើននាក់ណាស់។កាលនៅក្នុងលេណ
ដ្ឋាន ទូរស័ព្វមិនអាចទាក់ទងបានឡើយ ព្រោះគ្មានសេវាទាល់តែសោះ។

          ..ម៉ោងប្រហែលជិតប្រាំមួយល្ងាចថ្ងៃដដែល ការប្រយុទ្ធត្រូវបានបញ្ចប់ ខាងភាគីសៀម
សុំធ្វើការចចារព្រោះថាពួកវារងនូវការបរាជ័យយ៉ាងធ្ងន់ធ្ងរ និងអាម៉ាស់ជាទីបំផុត ដោយចាញ់
ដៃគូដែលប្រើត្រឹមរបស់អេតចាយតែប៉ុណ្ណោះ។   ឯការចចារនោះ  នឹងធ្វើឡើងនៅថ្ងៃទី កុម្ភៈ
២០១១ វេលាម៉ោង រសៀលនាច្រកជាំស្រង៉ាម ខេត្តឧត្តរមានជ័យ ដែលខាងភាគីកម្ពុជាមាន
មេបញ្ជាការភូមិភាគ   និងមេញ្ជោការកងពលធំអន្តរាគមន៍លេខ  ខាងភាគីថៃមានមេបញ្ជា
ការ ភូមិភាគ និងមេបញ្ជាការកងពលលេខ ៦។
             ទោះបីមានការព្រមព្រមព្រៀងគ្នាឈប់បាញ់ដើម្បីធ្វើការចចារក៏ដោយ      ក៏ខាងភាគី
សៀមនៅតែផ្លោងគ្រាប់កាំ ភ្លើងធំចូលមកក្នុងទឺកដីកម្ពុជាជាហូរហែរនិងជាច្រើនគ្រាប់។ក្រុម
ពួកខ្ញុំក៏បានមកជួបជុំគ្នាទាំងអស់ឡើងវិញ។ រហូតដល់ ម៉ោង ១០យប់ ទើបមានការស្ងប់ស្ងាត់
យុទ្ធមិត្តរួមអាវុធទាំងអស់របស់ក្រុមយើង ប្រញ៉ាប់ប្រញ៉ាលរៀបចំបាយទឹកយកមកហូបដោយ
សារមានការហេវហត់ខ្លាំងណាស់ទៅហើយ។ បាយរួច ខ្ញុំដោះកាំភ្លើង ទូស្សៀ និងខោអាវចេញ
 ពីខ្លួនទៅមុជទឹកសំអាតខ្លួនបន្តិច   រួចហើយស្លៀពាក់ឯកសណ្ឋានឡើងវិញ  ត្រៀមលក្ខណៈ
ក្រែងមានការ ប្រយុទ្ធគ្នាម្តងទៀត។
              យប់នោះ រហូតជិតភ្លឺមិនមានអ្នកណាហ៊ានដេកទេ នាំគ្នាអង្គុយនិងឈរនៅក្បែៗលេ
ណដ្ឋានជជែកពីនេះពីនោះ   ភ្នែកសម្លឹងទៅកន្លែងប្រយុទ្ធគ្នាពីថ្ងៃ    ដែលកំពុងត្រូវភ្លើងឆេះក្រ
ហម រងាលជាជួរៗ មើលទៅហាក់ដូចជាទីក្រុងរាត្រីមួយ ឋិតនៅក្នុងឋានសុបិន្ត។ យប់កាន់តែ
ជ្រៅ ភាពងងុយក៏កាន់តែខ្លាំង ទ្រាំមិនបានខ្ញុំក៏បបួលមិត្តភ័ក្រមួយចំនួន ឡើងមកដេកនៅតាម
កន្លែងរៀងៗខ្លួន និងមានការប្រយ័ត្នប្រយ៉ែងខ្ពស់។

នៅក្នុងលេណដ្ឋាន

            គ្រឹម!.....គ្រឹម!......សម្លេងនេះបានមករំខានដំណេកពួកខ្ញុំឱ្យភ្ញាក់ ស្រវេស្រវារទូស្សៀ កាភ្លើងមកពាក់ពីលើខោអាវដែលបានស្លៀកតាំងពីយប់រួចហីយចល័តទៅកាន់លេណដ្ឋាន។ 
គ្រប់គ្នា!ឲ្យបងប្អូនប្រុងប្រយ័ត្ន..នេះជាសម្លេងបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍មេបញ្ជា
ការតាមវិទ្យុទាក់ទង។ ពួកចោរសៀមបានផ្លោងកាំភ្លើងធំជាច្រើនគ្រាប់នៅព្រឹកព្រលឹមស្រាងៗ
វេលាម៉ោងជិត៦ ថ្ងៃទី៥កម្ភៈ ឯខាងកម្ពុជាគ្រាន់តែត្រៀមសភាពការណ៍ មិនមានបទបញ្ជាណា
មួយឱ្យ ធ្វើការប្រយុទ្ធឡើយ។ មួយសន្ទុះធំក្រោយមក បងពល២ (.អ៊ុង សារិទ្ធបានរាយការណ៍​
ជូនឯកឧត្តម នាយឧត្តមសេ នីយ៍មេបញ្ជាការតាមវិទ្យុមកថា នេះគ្រាន់តែជាការបាញ់ផ្លោងដាស់​
សូរយកខ្មោចតែប៉ុណ្ណោះ ព្រោះការប្រយុទ្ធល្ងាចម្សិល សៀមបានទទួលរងនូវសរព្រះឥន្ទ្រ (គ្រាប់​​ 
BM21) សុះសាញដីធ្វើឱ្យកងទ័ពវាងាប់ និងរបួសរណូករណែលពេញតែព្រៃទើបខំបាញ់ផ្លោងលើក ទឹកចិត្តគ្នាវា ឱ្យចូលមកដឹកខ្មោចនិងអ្នករបួស។

   ​​​               ដោយក្តាប់សភាពការណ៍បានដូច្នេះហើយ    ទើបភាគីកម្ពុជាមិនបានបាញ់តបតវិញ
សូម្បីតែមួយគ្រាប់។ ប្រហែលជា កន្លះម៉ោងក្រោយមក ក៏មានសភាពស្ងប់ស្ងាត់ឡើងវិញ ពួក
ខ្ញុំម្នាក់ៗមានការហួសចិត្ត និងខឹងសម្បារជាខ្លាំងអំពីរឿងនេះ។ខ្ញុំបានស្រែកជេរលេងសើចនិង មិត្តភក្រ័ទាំងអស់ថាៈ អាសៀមឈ្លើយ អញអត់ដឹងអីហង!..គេកំពុងតែដេកស្រួលៗ មកផ្លោង
ឱ្យគេភ័យ! អាឈ្លើយ....អាសៀមត្រូវបេ!
       
                ក្នុងថ្ងៃនិងយប់ទី ៥ កុម្ភៈ ទោះបីជាមិនមានសភាពការណ៍អ្វីធំដុំក៏ដោយ ក៏ពួកយើង
ខ្ញុំនៅតែមានស្មារតីត្រៀមប្រយុទ្ធជានិច្ច មិនអាចធ្វេសប្រហែសបានឡើយ។ ម្នាក់ៗតាមដាន
វិទ្យុទាក់ទងក្រែងលោមានពត៌មានឬបទបញ្ជាអ្វីមួយផង និងរង់ចាំស្តាប់លទ្ធផលនៃការចចារ
នៅជាំស្រង៉ាំផង។​   ម៉ោង​ ៦​ និង​ ៣០ល្ងាចថ្ងៃដដែល   យើងនាំគ្នាបើកទូរទស្សន៍ដើម្បីទស្សនា
ទើបបានដឹងខ្លះៗ  អំពីការចចារនោះ ដែលជាលទ្ធផលមិនខុសពីការចចារលើកមុនៗ   ដែល
ធ្លាប់ ធ្វើនោះទេ គឺភាគីទាំងសងខាងឯកភាពឈប់បាញ់គ្នាតទៅទៀត។
            លុះស្អែកឡើងថ្ងៃទី  ៦  កុម្ភៈ  ក៏ឃើញថាមានភាពស្ងប់ស្ងាត់ដដែល  ប៉ុន្តែអ្នកសង្កេត
ការណ៍ជួរមុខបានជូនដំណឹង មកថា ពួកវាកំពុងបញ្ជូនកម្លាំងទ័ព និងអាវុធ រថក្រោះមកបន្ថែម
ទៀត និងមានយន្តហោះចម្បាំងប្រភេទ  F16   បានមកដល់ទឹកដីខេត្តស៊ីសាកេត។   ឯកឧត្តម 
នាយឧត្តមសេនីយ៍មេបញ្ជាការរបស់យើង        បានប្រកាសតាមវិទ្យុទាក់ទងទៅកាន់បណ្តាមេ
បញ្ជាការគ្រប់ផ្នែកទាំងអស់នៃបញ្ជាការដ្ឋានអង្គរក្ស ឱ្យប្រកាសអាសន្នបងប្អូនផ្គុំអាវុធមិនអាច
ធ្វេសប្រហែសបាន ឡើយ ថ្វីត្បិតតែការចចារគ្នាពីថ្ងៃថាឈប់បាញ់ ប៉ុន្តែមេរៀននេះយើងធ្លាប់
បានដឹងនិងទទួលជាច្រើនដងមកហើយ អាពួកសៀមនេះក្រឡិចក្រឡុចខ្លាំងណាស់និយាយ
អញ្ចោះធ្វើអញ្ចុះ បាទដៃជាខ្នងដៃចាប់ពីថ្នាក់ក្រោមរហូតដល់ថ្នាក់កំពូលពេលជួបជាមួយយើង
និយាយផ្អែមល្ហែមណាស់គួរឱ្យស្រលាញ់..បាទ!យល់ព្រម..អរគុណបាទ..(ខាប់!ខបឃុនខាប់)
តែចប់ពី នោះបែរជាឯណាឯណីឆ្កុយទៅវិញ។
          
​             មិនខុសពីការគិតរបស់យើងឡើយ នៅម៉ោងប្រមាណជា ៦ និង ៣០ នាទីល្ងាចគ្រាប់កាំ
ភ្លើងធំគ្រប់ធុន ត្រូវបានពួកសៀមបាញ់ផ្លោងចូលទឹកដីកម្ពុជាជាថ្មីម្តងទៀតរាប់រយពាន់គ្រាប់ គ្រប
សង្កត់ទៅលើគ្រប់គោលដៅសំខាន់ៗរបស់យើង។   គោលបំណងរបស់វា  គឺវាយសង្គ្រប់បំបាក់ 
ស្មារតីឱ្យយើងចុះចាញ់តែមិនដូចជាការគិតរបស់ពួកវាឡើយ កងកម្លាំងប្រដាប់អាវុធកម្ពុជាទឹក 
ចិត្តអង់អាចក្លាហានមិនតក់ស្លុត ឆន្ទះមុតវាយតបតទៅភាគីសត្រូវវិញយ៉ាងប្តូរផ្តាច់ជាទីបំផុត។ 
នៅឯបញ្ជាការដ្ឋានសមរភូមិឯណេះវិញ ឯកឧត្តម នាយឧត្តមសេនីយ៍មេបញ្ជាការរបស់យើងកំពុង 
តែមមាញឹកគ្រប់គ្រងស្ថានការណ៍   រង់ចាំសំណូមពរឱ្យជួយគាំទ្រពីខ្សែត្រៀមជួរមុខ ដោយមិនភ្លេច ដាស់តឿនកូនចៅក្រោមឱវាទ  ឱ្យប្រុងប្រយ័ត្នចូលក្នុងលេណដ្ឋានគ្រប់ៗគ្នា  ព្រោះលើក
នេះពួកវា វាយកាន់តែទ្រង់ទ្រាយធំ អាវុធធុនធំគ្រប់ប្រភេទ  ឬវាអាចប្រើយន្តហោះ F16 ក៏ថា
បាន។ ដូចនេះ ហើយឯកឧត្តម នាយឧត្តមសេនីយ៍មេបញ្ជាការលោកត្រូវតែប្រុងជើងការឱ្យបានមធ្យ័តបំផុត  ដែល ជារឿយៗ យើងតែងតែឮសម្លេងស្រែកបញ្ជា  អាឡូជើងឯក... អាឡូចតុមុខ...ពល២... ថ្លែងសរ... សរជ័យ... អគ្គីនេត្រ...កំពង់ឆ្នាំង.. .អាម៉ាប់ៗ... ជាដើម...  យ៉ាងម៉េច
ហើយត្រៀមរួចរាល់ហើយនៅ?  មើលបងប្អួនឱ្យបានស្រួលបួលប្រយ័ត្នប្រយ៉ែង   ក្តាប់សភាពការណ៍ឱ្យបានល្អ  រង់ចាំបញ្ជាចាត់ការ ឮទេ?  គោរពទទួលលោកនាយ (សម្លេងឆ្លើយតប)

          មិនយូរឡើយ សម្លេងសុំជំនួយគាំទ្រពីទិសខាងមុខលាន់ឮនៅក្នុងវិទ្យុទាក់ទង។ទទួលបាន​ការស្នើសុំឱ្យគាំទ្រភ្លាម ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការ លោកក៏បានធ្វើការបញ្ជាទៅ​គ្រប់ 

គោលដៅBM21 ឱ្យបញ្ចោញសរព្រះឥន្ទ្រហោះសំដៅទៅកាន់ទីតាំងចោរអប្បល័ក្ខណ៍លាន់ឮ 
សម្លេងង៉ោកង៉ាកវឹបៗទ្រហ៊ឹងអ៊ឺងអាប់នាពេលរាត្រីក្រោយថ្ងៃអស្តង្គត់រលត់ចោលទ្វីបលោកា...

            យុទ្ធសាស្ត្រនែការបាញ់គាំទ្រBM21 លើកនេះមានការខុសប្លែកពីលើកមុន ដោយកាល
ពី​ថ្ងៃទី៤កុម្ភៈ គឺម្តងមួយគោលដៅ និងបាញ់ ចេញម្តងទាំង ៤០ កាណុងជ្រុំមួយកន្លែងដែល​ឯក​
ឧត្តម  នាយឧត្តមសេនីយ៍មេបញ្ជាការលោកប្រើភាសា ថាបាញ់ជាចង្វាក់បទ រាំវង់អន្លង់រមៀត   ចំណែកពេលនេះគឺប្តូរយុទ្ធ សាស្ត្រមកបាញ់ព្រមគ្នាក្នុងពេលតែ មួយហើយមួយគោលដៅ​
បញ្ចោញតែ កាណុងប៉ុណ្ណោះដែលហៅថាជាចង្វាក់ឡាំបាដា Lambada

              ក្នុងយប់នេះ  លេណដ្ឋានរបស់ពួកយើងមានសភាពចង្អៀតណែនមែនទែន ព្រោះពួក​
យើងនៅជុំគ្នាទាំងអស់   មិនបានបែងចែកក្រុមគ្នាដូចថ្ងៃទីមួយទេ  និងមានកម្លាំងថ្មីបីបួននាក់
ទៀតដែលទើបនឹងឡើងមកពីសមរភូមិក្រោយ(ខ្ញុំមានការភ្លេចមិនបានចាំឈ្មោះអ្នកនៅក្នុង
លេណដ្ឋានបានអស់ទេក្នុងយប់នោះ គ្រាន់តែដឹងថា មានគ្នាប្រហែលជា ២០ នាក់)  អ្នកដែល​
មិនសូវមានការបារម្ភ ហើយដែលធ្លាប់​មានបទពិសោធន៍ខ្លះៗអំពីគ្រាប់េផ្លោង គឺមិនបានចូល​
ក្នុងលេណដ្ឋានជាអចិន្ត្រៃយ៍នោះទេ ពេលណាស្បើយសម្លេងគ្រាប់ធ្លាក់ក្បែរៗក៏នាំគ្នាឡើងមក​
លើអែបផ្លូវចេញចូលត្រង់សេ  ដើម្បីយកខ្យល់អាកាស និងតាមដានសភាពការណ៍។ នៅច្រក​
ចូលពីខាងកើតមានពីរទៅបីនាក់កំពុងជជែកគ្នារអ៊ូរៗ មានលោកវ.ប៉ា ថន,លោកវ.យិន ហេង,
.មាស គ្រឿន ជាដើម ឯមាត់ច្រកខាងលិចដែលបែរចំទៅគោលដៅកំពុងប្រយុទ្ធ  មានរូបខ្ញុំ​
(សេនា) អាខន (.ម៉ម សារ៉ាត់) អាដាង (. ឆាន់ រ៉េន) ជាដើម នាំគ្នាឈរនិងអង្គុយអើតចេញ​
ក្រៅ ពាក់កណ្តាលខ្លួន សម្លឹងតាមដានគ្រាប់កាំភ្លើងធំដែលពួកសៀមកំពុងផ្លោងចូលមកហោះ​
ប្រសេចប្រសាចពេញផ្ទៃអាកាសា។ យូរៗម្តង ពួកវាបាញ់គ្រាប់ភ្លើងមួយគ្រាប់ដើម្បីបំភ្លឺ..ធ្លោ!
ដុំពន្លឺភ្លើងបានហោះឡើងលើភ្លឺច្បាស់ក្រឡែតប្រមា១នាទី  ព្រមដោយការបាញ់ផ្លោងសង្គ្រប់
មកលើទីតាំងឈរជើងរបស់យើង ប៉ុន្តែពួកវាគ្មានបានទទួលលទ្ធផលអ្វីឡើយ។  វ៉ឺ.. រ៉ាកៗៗ..
កំពុងតែស្លុងអារម្មណ៍ស្រាប់តែឃើញពន្លឺភ្លើងហោះសំដៅមកកាន់ពួកយើង  ផ្តាច់ការសន្ទនា​
គ្នាជំនួសដោយសម្រែកស្រែកប្រាប់គ្នាៈ គ្រាប់ផ្លោងសំដៅមកពួកយើងហើយចូលក្នុងត្រង់
សេឱ្យលឿនឡើង! ឆាប់ឡើងៗៗ....   ទាំងខ្ញុំទាំងអាដាង អាខន  និងចិនខ្មៅ (.ដូត ណារី) 
ស្ទុះលោតចូលដំណាលគ្នាចង្អៀតណែនប៉ែស  ព្រោះថាទំហំផ្លូវចូលលេណដ្ឋានបានត្រឹម​តែ​
មនុស្សម្នាក់ប៉ុណ្ណោះ។  ចូលមិនទាន់បានស្រួលបួលផង  សម្លេងគ្រាប់ធ្លាក់គ្រាំងៗៗខាង​
ក្រោយលេណដ្ឋានពួកខ្ញុំដែលមានចម្ងាយមិនឆ្ងាយប៉ុន្មាន ចំកន្លែងទីតាំងដាក់BM21​ បាញ់
គាំទ្រការប្រយុទ្ធដែលបញ្ជាដោយបងសរជ័យ (.ឡេង សំអឿន) កាលពីថ្ងៃទី៤ កុម្ភៈកន្លង
មក។  លុះបន្តិចក្រោយមក    ក៏នាំគ្នាចេញមកក្រៅវិញដដែលដើម្បីផ្លាស់ប្តូរយោបល់គ្នា បន្ត 
ទៅទៀតហើយសភាពបែបនេះវាកើតឡើងជាញឹកញាប់មកលើក្រុមពួកខ្ញុំ។



             ងាកមកខាងស្តាំដៃឯណោះវិញ ភ្លើងកំពុងតែឆេះសន្ធោសន្ធៅក្រហមច្រាលភ្លឺរន្ទាលជ្រែក 
ស្បៃអន្ធការ នោះគឺជាការឆេះនៅភ្នំក្បាលខ្មោច​ (ភ្នំប្រាំរយ)   ដែលឋិតនៅខាងកើតឆៀងខាងជើង 
ភ្នំប្រាសាទ ព្រះវិហារ ជាទីតាំងយោធាធំមួយរបស់សៀម  ភ្នំនេះក៏ជាភ្នំរបស់ខ្មែរដែរតែត្រូវពួកវា 
កាន់កាប់ជាយូរមកហើយ។ សៀមបានធ្វើផ្លូវក្រាលកៅស៊ូឡើងដល់លើកំពូលភ្នំ បង្កលក្ខណៈ 
ងាយស្រួលដល់ពួកវាក្នុងការ ដឹកជញ្ជូនកម្លាំងនិងសម្ភារៈ ។  ភ្លើងដែលកំពុងឆេះនៅជុំវិញភ្នំនេះ 
គឺកើតឡើងពីការបាញ់កាំភ្លើងគាំទ្ររបស់កងទ័ពជាតិយើង ធ្វើឱ្យពួកខ្មាំងសៀមបាក់ស្មារតី ភ័យ 
លោះព្រលឹងគ្រប់ៗគ្នា។ មានពត៌មានមកថា ដល់ពេលយើងវាយសម្រុកខ្លាំងពេក  ពួកវាក៏ហៅការ 
គាំទ្រពីខាងក្រោយមកដែរ  ប៉ុន្តែគ្រាប់កាំភ្លើងធំគាំទ្ររបស់ពួកវាបាញ់មិនដល់គោលដៅរបស់ 
យើង បែរជាធ្លាក់នៅលើភ្នំចំទីតាំងគ្នាវាទៅវិញ  ធ្វើឱ្យពួកវាយល់ថាកងទ័ពកម្ពុជា យើងចូលព័ទ្ធ
វាយលុកពីក្រោយខ្នង ទើបនាំគ្នាបែរកាណុងកាំភ្លើងបាញ់គ្នាវាទៅវិញទៅមក  ត្រូវគ្នាឯងងាប់ 
និងរបួសមិនតិចនាក់ឡើយ  ពេលដែលឮរឿងនេះពួកខ្ញុំនាំគ្នាសើចទាំងហួសចិត្តយ៉ាងខ្លាំង។ 

             ម៉ោងប្រាំបួនយប់ទៅហើយ  ការប្រយុទ្ធនៅតែបន្តនៅឡើយ ហើយមានការប្រកាសប្រាប់
គ្នាតាមវិទ្យុទាក់ទងមកថា ពួកវាចាប់ផ្តើមប្រើគ្រាប់ផ្សែងពុលនិងឧស្ម័នបង្ហូរទឹកភ្នែក ដូច្នេះត្រូវប្រុង 
ប្រយ័ត្នរកមើមខ្ទឹមសទុកទប់ទល់និងជាតិពុល។ ពួកយើងម្នាក់ៗសុទ្ធតែបានត្រៀមលក្ខណៈ រួចជា
 ស្រេចពុំមានធ្វេសប្រហែសឡើយ ហើយបើសិនជាមានជាតិពុល  ត្រូវយកមើមខ្ទឹមសទាំងនោះ 
មកដំរួចយកមកហិតទៅ អ្វីៗនឹងប្រសើរឡើងវិញ។   បើតាមសង្កេតមើលដល់យូរៗទៅ ការបាញ់ 
ផ្លោងកាំភ្លើងធំរបស់ពួកវាហាក់ដូចជាទទឹងទទែងទិស  គោលដៅធ្លាក់គ្រាប់មិនច្បាស់លាស់ទាល់ 
តែសោះ  គ្រាំងឯណេះគ្រាំងឯណោះ មើលទៅពួកវាមានសភាពដូចជាជ្រូកពុល ក្តួចអញ្ចឹង។ នៅ 
ម៉ោងប្រហែលជា ៩ និង៤០នាទីយប់ មានការព្រមព្រៀងគ្នាប់បាញ់ម្តងទៀត ទទួលបានបទបញ្ជា 
ភាគីកម្ពុជាបានផ្អាកការបាញ់។ ឯខាងសៀម ក៏ឈប់បាញ់លក្ខណៈទ្រង់ទ្រាយធំ   ប៉ុន្តែនៅតែមាន 
ផ្លោងមកជាហូរហែរ  ត្រង់នេះមួយគ្រាប់ត្រង់នោះមួយគ្រាប់ លុះជិតដល់ម៉ោង១១យប់ដោយ 
ឃើញ ថាយើងលែងរវល់តបត ពួកវាក៏ឈប់បាញ់ផ្លោងតទៅទៀតដែរ។ 

         បើទោះបីជាស្ងប់ស្ងាត់ពិតមែន ពួកយើងនៅមិនទាន់មាននរណាហ៊ានចូលទៅដេកនៅកន្លែង
របស់ខ្លួនឡើយ   ព្រោះមិនទុកចិត្តក្រែងលោពួកវាវាយប្រហារម្តងទៀត។ ពួកខ្ញុំនាំឡើងមកខាង
ក្រៅជជែកពិភាក្សាគ្នាអំពីហេតុការណ៍ដែលទើបនិងកើតឡើងកន្លងថ្មីៗ អ្នកខ្លះសម្ងំសម្រាកនៅ 
ខាងក្នុងនៅឡើយ។ យប់នោះ ខ្ញុំចេះតែនឹកពិភាល់ក្នុងចិត្តថា ចុះហេតុអ្វីបានជាផ្សារភ្នែកងងុយ
ដេកខ្លាំងម្លេះ អ្នកដ៏ ទៃគេក៏ថាអញ្ចឹងដែរ  លុះក្រោយមកទើបប្រាកដក្នុងចិត្ត  គឺបណ្តាលមកពី 
ជាតិពុលដែលពួកសៀមបានបាញ់បង្ហើរតាមខ្យល់មកទើបបានទៅជាយ៉ាងនេះ។ យប់កាន់តែជ្រៅ 
កាន់តែងងុយដំណេកខ្ញុំក៏ចូលទៅក្នុងលេណដ្ឋានអង្គុយទម្រេតផ្អែកជាប់ជញ្ជាំងរហូតដល់ម៉ោងជាង ៣ កន្លះឃើញថាមិនស្រួលទាល់តែសោះ ក៏គិតក្នុងចិត្តម្នាក់ឯងថាៈ បើទោះជាពួកឯងផ្លោងមក ទៀតក៏ផ្លោងទៅ! អញលែងខ្វល់ហើយ...

                គិតហើយក៏ទាញកាំភ្លើងឡើងដើរសំដៅទៅកាន់កន្លែងសម្រាក រួចក៏ប្រាស់ខ្លួនភឹងដេក 
លក់ស្កប់ស្កល់​ងដឹងខ្លួនរហូតថ្ងៃរះ ប៉ុន្តែមុននឹងដេកខ្ញុំបានប្រាប់មិត្តភក្រ័ឱ្យដាស់ផង បើសិនមាន 
សភាពការណ៍​អ្វីមួយកើតឡើង និងបានយកវិទ្យុទាក់ទងមកដាក់លើក្បាលដំណេកក្បែរត្រចៀក 
ទៀតផង។


 ដោយមានការធុញទ្រាន់ពេលត្រៀមប្រយុទ្ធពួកខ្ញុំក៏នាំគ្នាចាប់សាប់សាមពីរបីដៃលេងទៅ

           ស្អែកឡើងពេលក្រោកពីដេកមិនមានអ្វីកើតឡើងទេ ហើយជាច្រើនថ្ងៃកន្លងមកក៏គ្មាន ការវាយប្រយុទ្ធគ្នាទៀតដែរ ប៉ុន្តែរយៈពេល ទៅ ម៉ោងម្តង យើងតែងតែឮស្នូរផ្ទុះគ្រាប់នៅ ខ្សែត្រៀមជួរមុខបង្កឡើងដោយពួកទ័ពសៀម ដែលវាគប់គ្រាប់បែក  ចុចបំផ្ទុះមីន  ឬបាញ់
គ្រាប់ មកធ្លាក់ក្បែរៗពួកយើងតែគ្មានប៉ះពាល់អ្វីឡើយ  ហើយពួកយើងក៏មិនធ្វើការតបតទៅ​
ពួកវាវិញដែរ​  ដោយគោរពតាមបទបញ្ជាដ៏ហ្មឺងម៉ាត់   និងមានប្រសិទ្ធភាពរបស់សម្តេចតេជោ​
ប្រមុខនៃយើង    ទោះបីមិនមានការវាយប្រយុទ្ធគ្នាក៏ដោយ កងទ័ពខេមរភូមិន្ទ្រដ៏អង់អាចក្លា
ហាននៃយើង  ពិសេសកងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស  ដែលជាកម្លាំងគាំទ្រយ៉ាងសំខាន់
បញ្ជាដឹកនាំ ដោយផ្ទាល់ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍កាយមាសបួនហ៊ីង ប៊ុនហៀង
អគ្គមេបញ្ជារងនៃ .. នាយករងខុទ្ទកាល័យ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេ
ជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  និងជាមេបញ្ជាការបញ្ជាការដ្ឋាន​
អង្គរក្ស លោកមិនមានធ្វេសប្រហែសមួយវិនាទីណាឡើយ​លោកតែងដាស់តឿនក្រើនរំឭក​
ដល់​ឧត្តមសេនីយ៍ក្រោមឱវាទ  ឱ្យត្រួតពិនិត្យអាវុធយុទ្ធភ័ណ្ឌ  មើលសុខទុក្ខបងប្អូនជម្រុំ​ជម្រក​
ស្នាក់នៅផ្គត់ផ្គង់ ស្បៀងអាហារថ្នាំសង្កូវលុយកាក់ប្រាក់កាស និងប្រកាសអាសន្នជាទៀងទាត់
ពិសេសពេលទៀប ភ្លឺរៀងរាល់ថ្ងៃ។

           កន្លងបាន ទៅ ថ្ងៃ មានហេតុការមួយបានកើតឡើង គឺនៅយប់រំលងអាធ្រាត្រថ្ងៃទី
១៣ ឈានចូលថ្ងៃទី១៤ កុម្ភៈ វេលាម៉ោង និង ៣៥ នាទី    ស្រាប់តែមានការប្រកាសអាសន្ន
តាមវិទ្យុទាក់ទងទៅដល់កងវរសេនាតូច  ស្នងការការិយាល័យទាំងអស់ក្នុងបញ្ជាការដ្ឋានអង្គ​
រក្សថា  មានការពើបប្រទះប្រយុទ្ធគ្នាអស់រយៈពេលកន្លះម៉ោង ហើយនៅតំបន់ប្រាសាទ​តាមាន់
ខេត្តឧត្តរមានជ័យ។  ទាំងអស់គ្នាប្រញ៉ាប់ប្រញ៉ាលរួសរាន់ក្រវ៉ាត់ទូស្សៀ អាវុធគ្រាប់រត់សំដៅ​
ទៅកាន់លេណដ្ឋានភ្នែកសម្លឹងទៅ ទិសខាងលិចចំប្រាសាទតាមាន់ ឃើញតែពន្លឺភ្លើងភ្លែតៗ
និងលាន់សូរគ្រឹមៗក៏ច្បាស់ក្នុងចិត្តថាពិតជាកំពុងវាយប្រយុទ្ធគ្នាប្រាកដមែន។ មួយស្របក់​
មកសម្លេងបង (ចតុមុខ)បានបន្លឺតាមវិទ្យុទាក់ទងលាយនិងសំណើចផងថាអម្បាញ់ម៉ិញគាត់​
បានទូរស័ព្ទទៅសួរឧ.ឈិន ច័ន្ទពណ៌ ដែលជាមេបញ្ជាការទិសប្រាសាទតាមាន់បានប្រាប់មក
​ថា ការពិតមេឃកំពុងតែភ្លៀងយ៉ាងខ្លាំង និងមានផ្លេកបន្ទោរផ្គររន្ទះទៀតផង រយៈពេលជិត
មួយម៉ោងហើយ។  ទទួលបានដំណឹងនេះហើយ ពួកខ្ញុំសើចហួសចិត្តគ្រប់ៗគ្នាបន្ទាប់មកក៏នាំ
គ្នាចូលនិន្ទ្រាតាមកន្លែង​​​រៀងៗខ្លួនវិញ។ដំបូងបង្អស់ក្រុមខ្ញុំទទួលបានពត៌មាននេះពី​​ អាគ្រឿន
(.មាស គ្រឿន) ពេលដែលកំពុងតែដេកលក់មិនដឹងជាវាបានដំណឹងនេះពីណាទេ រត់មក
ប្រាប់ពួកខ្ញុំទាំងត្រហេបត្រហបរញីរញ័រស្ទើរ តែស្តាប់មិនយល់ ឆាប់ឡើង (វាស្រែក)​ក្រោក​
ឡើង​មានការបាញ់ គ្នាជាងកន្លះម៉ោងហើយនៅប្រាសាទ តាមាន់... មែនទែនទៅខ្ញុំពីរនាក់​
បងក្តឹប (.ផូ ចាន់ថន) មិនសូវទុកចិត្តដំណឹងនេះតាំងតែពីដំបូងមកម្លេះ ពេលដែល​អាគ្រឿន​
វាដើរដាស់គេឯងឱ្យភ្ញាក់ខ្ញុំនិងគាត់ (ក្តឹប) ក្រោកឡើងអង្គុយលើគ្រែដេក ភ្នែកសម្លឹងគ្នាទៅវិញ​
ទៅមកក្នុងចិត្តនឹកសង្ស័យតែរៀងៗខ្លួនមួយសន្ទុះទើបក្រោកឡើងស្លៀពាក់ឯកសណ្ឋានទាំង​
មិនសូវប្រញ៉េបប្រញ៉ាប់ដូចអ្នកដ៏ទៃទៀតប៉ុន្មានទេ ដោយខ្ញុំមិនអស់ចិត្តហេតុអ្វីបានជាមិនឮ​
សម្លេងឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការ លោកស្រែកបញ្ជាតាមអាយកូម(វិទ្យុទាក់ទង)​ 
ដូចលើកមុនៗ លុះដល់ពេលដឹងការពិតហើយទើបបងក្តឹប និងខ្ញុំនិយាយគ្នាថាវា មិនខុសពី​
ការសង្ស័យរបស់ពួកយើងមែន។ទោះបីវាមិនមែនជាការពិតតែក៏ជាការល្អដែរព្រោះដូចជាការ
ប្រកាសអាសន្ន ពញ្ញាក់ស្មារតីបងប្អូនយើងឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច។

         នៅយប់ថ្ងៃទី កុម្ភៈ  ២០១១  សម្តេចតេជោនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា
លោកបានឱ្យឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនិងសហ
ប្រតិបត្តិការអន្តរជាតិផ្ញើលិខិតមួយ  ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ  បង្ហាញ
អំពីការវាយប្រហាររំលោភបំពានរបស់មកលើទឹកដីកម្ពុជា។  នៅយប់ថ្ងៃទី កុម្ភៈសម្តេចអគ្គ
មហាសេនាបតីតេជោ  ហ៊ុន សែន  នាយករដ្ឋមន្ត្រី  បានចេញសេចក្តីថ្លែងការណ៍ដោយផ្ទាល់
ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីអំពី ប្រទេសសៀមដែលនៅតែធ្វើការបាញ់
ផ្លោងលើកកម្ពុជា     ពិសេសក្នុងតំបន់ប្រាសាទព្រះវិហារដែលជាមត៌កវប្បធម៌ពិភពលោក។
សម្តេចបានស្នើសុំឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ     កោះប្រជុំជាបន្ទាន់មួយ
ហើយទទួលបានការឆ្លើយតបមកវិញគឺ ក្រុមប្រឹក្សាសន៉្តិសុខអង្គការសហប្រជាជាតិ នឹងធ្វើការ
ប្រជុំនៅថ្ងៃច័ន្ទ ទី ១៤ កុម្ភៈ ២០១១ នៅទីក្រុង New York នៃសហរដ្ឋអាមេរិក។ 
     
              ដោយមើលឃើញភាពកំសោយរបស់ខ្លួនផ្នែកការទូត និងចាញ់ប្រៀបទាំងស្រុងលើ
ផ្នែកផ្លូវច្បាប់ជាមួយកម្ពុជា នាយករដ្ឋមន្ត្រីថៃ  អាភិស៊ីត  ខិតខំខ្នះខ្នែងរកគ្រប់កលល្បិចដើម្បី
បង្អាក់ដំណើរការនៃការប្រជុំនេះមានការទូរស័ព្ទទៅផ្អាកការប្រជុំតែត្រូវបរាជ័យ  ទើបចាត់រដ្ឋ 
មន្ត្រីការបរទេសរបស់ខ្លួនគឺ កាស៊ីតភិរុម ឱ្យបញ្ចុះបញ្ចូល  (Lobby)  ឱ្យមានត្រឹមតែកិច្ចប្រជុំតែ
កុំមានសេចក្តីថ្លែងការណាមួយ ក៏ត្រូវបរាជ័យដែរ។ កាស៊ីតភិរុម អះអាងថាកម្ពុជានិងសៀម 
អាចដោះស្រាយគ្នាបាន មិនបាច់មានការអន្តរាគមន៍ពីភាគីទីបីឡើយ។

     ថ្ងៃទី ១៤ កុម្ភៈ (នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិកអាភិស៊ីត មានការអាម៉ាស់យ៉ាងខ្លាំង
ព្រោះមិនត្រឹមតែជំទាស់ការប្រជុំមិនបាន    ថែមទាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ ចេញសេចក្តីថ្លែងការណ៍ពីរចំណុចគឺ  ទី  ភាគីទាំងពីរត្រូវឈប់បាញ់ជាអចិន្ត្រៃយ៍,ទី  គាំទ្រ
យ៉ាងសកម្មកិច្ចប្រជុំការបរទេសអាស៊ាន ASEAN នោទីក្រុងហ្សាការតាថ្ងៃទី ២២ កុម្ភៈ ២០១១។

            
នៅព្រឹកថ្ងៃ ពុធ ទី ១៧ កុម្ភៈ សម្តេចតោជោនាយករដ្ឋមន្ត្រី បានធ្វើសន្និសិតកាសែត
ដែលមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូប ហើយត្រូវបានធ្វើការផ្សាយផ្ទាល់តាម
វិទ្យុនិងទូរទស្សន៍ថែមទៀតផង។ សម្តេចបានវាយប្រហារចំៗ ទៅលើរដ្ឋាភិបាល អាភិស៊ីត និង
អ្នកនយោបាយសៀមមួយចំនួនទៀត រួមទាំងមេដឹកនាំក្រុម អាវលឿង ជ្រុលនិយមដែលមាន
ចំឡង ស្រីមឿង ស៊ុនធិ លឹមថងឃុននិង វីរិៈក្បាលក្រិន  ដែលសព្វថ្ងៃកំពុងសម្រាកវិស្សម​
កាល​រយៈពេល  ឆ្នាំនៅក្នុងគុកព្រៃសរប្រទេសកម្ពុជា ដោយត្រូវបានតុលាការរាជធានី​ភ្នំ​
ពេញ​ចោទប្រកាន់លើករណីៈ ឆ្លងដែនខុសច្បាប់ ចូលក្នុងតំបន់យោធា និងចារកម្ម។

         
នៅក្នុងសន្និសិទកាសែតនោះដែរ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីគោលជំហរ ៤ចំ​
ណុចដែលកម្ពុជាស្នើទៅក្រុមប្រឹក្សាសន្តិសុខអាស៊ាន ទី១ កម្ពុជាស្នើឱ្យមានការចុះហត្ថលេខា 
រវាងភាគីទាំងពីរ (កម្ពុជា.ថៃ) ដែលមានការធ្វើសាក្សីពីអាស៊ាន អំពីបទឈប់បាញ់គ្នាជាស្ថាពរ 
និងជាអចិន្ត្រៃយ៍, ទី២ រក្សាស្ថានភាពដដែលនៃទីតាំងឈរជើង, ទី៣  កម្ពុជាលើកទឹកចិត្តឱ្យ
មេបញ្ជាការកងកម្លាំងឈរជើងនៅតាមព្រំដែនកម្ពុជា ថៃពិភាក្សាគ្នានិងសហការគ្នាល្អ​ដើម្បី​
សម្រួល ឱ្យស្ថានការណ៍វិលត្រឡប់ទៅដូចមុនថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨, និងទី៤  កម្ពុជា
យល់ព្រមឱ្យមានការត្រួតពិនិត្យបទឈប់បាញ់គ្នា​ ដោយមានការចូលរួមពីបណ្តាប្រទេស​ដែល​
ជាសមាជិកអាស៊ានទាំងប្រាំបីប្រទេសជាក្រុមប្រទេស ឬក៏ជាប្រទេសនិមួយៗ។ ចំណែក​ខាង​
ភាគីសៀមនៅ តែជំទាស់ជានិច្ចដោយលេសថាអាចដោះស្រាយទ្វេរ ភាគីបានមិនចាំបាច់មាន
ភាគីទីបីឡើយ។

       ​​​     ហេតុនេះហើយ បានជារៀងរាល់យប់ថ្ងៃទ័ពសៀមតែងតែគប់គ្រាប់បែក ចុចបំផ្ទុះមីន 
ផ្លោងគ្រាប់កាំភ្លើងត្បាល់ ៦០.៨០មម បេ៤០ បេ៤០កន្លះ សំដៅមកភាគីកម្ពុជាជាហូរហែរគ្មាន
លោះពេលឡើយ ជាក់ស្តែងក្នុងរាត្រីថ្ងៃទី ១៦ កុម្ភៈ ពួកសៀមបានបំផ្លោងចូលប្រមាណជាង
២០០គ្រាប់ ហើយក៏មានការស្ងប់ស្ងាត់វិញលុះដល់យប់ទី  ១៩ កុម្ភៈ  ឮសូផ្ទុះគ្រាប់មីនពីរគ្រាប់ 
ក្រោយភ្នំត្រង៉ោល។   តែទោះបីជាដូច្នេះក្តីក៏ភាគីកម្ពុជានៅតែអត់ធ្មត់មិនធ្វើការតបតឡើយ។ 
ញុំគិតតែម្នាក់ឯងនិងធ្លាប់បាន និយាយប្រាប់មិត្តរួមអាវុធមួយចំនួនថា  តាមការយល់ឃើញ
របស់ខ្ញុំ  ដែលពួកសៀមវាធ្វើដូច្នេះ អាចមានហេតុផលពីរៈ ទី១  វាញ៉ោះយើងឱ្យទ្រាំមិនបាន
វាយបកទៅវា  រួចវានឹងប្រើយន្តហោះចម្បាំងតែម្តង, ទី២ ដោយពួកវាយល់ឃើញថាមិនអាច
យកឈ្នះលើផ្នែកច្បាប់និងការទូត  អញ្ចឹងហើយមានតែ បង្កឱ្យមានសង្គ្រាមម្តងទៀ ឱ្យក្រុម 
ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឈប់លូកដៃ ដោយគិតថា ភាគីទាំងពីរមិនបានគោរព 
សេចក្តីថ្លែងការនៃកិច្ចប្រជុំកន្លងមក (នេះជាទស្សនៈផ្ទាល់ខ្លួនខ្ញុំតែប៉ុណ្ណោះ) ឯអ្នកខ្លះទៀត 
យល់ថា ជាព្រលឹងអតីតមេទ័ពខ្មែរដ៏ខ្លាំងពូកែនៅតំបន់ប្រាសាទព្រះវិហារ មានលោកតាឌីមេ
ទ័ព​ ១០៨  លោកយាយថងជាដើម  លោកនិម្មិតជាកងទ័ព  ដើរល្បាតនៅពេលយប់ឱ្យពួកវា​
ឃើញ​ស្មានថាជាកងទ័ពរបស់យើងដើរចូលវាយប្រហារទើបបានជាបាញ់បោះរបៀបនេះទៅ។

               
អ្វីៗដូចជាមានការធូរស្រាលបន្តិចម្នាក់ៗរង់ចាំតែលទ្ធផលនៃការប្រជុំរដ្ឋមន្ត្រីការបរ
ទេសអាស៊ានបើសិនជាមិនការព្រមព្រៀងណាមួយនោះ   ច្បាស់ជានឹងមានសង្គ្រាមរវាងកម្ពុ
ជា និងសៀមកើតឡើងម្តងទៀតជាក់ជាមិនខាន ហើយមានទ្រង់ទ្រាយកាន់តែធំ និងកាន់តែ
គ្រោះថ្នាក់ជាងលើកមុនទៅទៀត។ 

          ប្រិយមិត្តអ្នកអានជាទីគោរពរាប់អាន! នៅពេលដែលខ្ញុំបាទ (រ័ត្នន៍ សេនាបានសរសេរ
ប្រលោមលោកពិតមកដល់ត្រឹមនេះគឺជាថ្ងៃទី ២០ កុម្ភៈ ២០១១ ហើយក៏គ្មានព្រឹត្តិការណ៍អ្វី 
គួរ ឱ្យកត់សំគាល់ត្រូវសសេរ បន្តទៀតដែររង់ចាំលទ្ធផលនៃកិច្ចប្រជុំអាស៊ាន នៅថ្ងៃទី ២២ 
កុម្ភៈ ខានស្អែកយ៉ាងណាៗនោះ ខ្ញុំនឹងសសេរជូនមិត្តអ្នកអានជ្រាបជាបន្តទៀត...

          នៅម៉ោង ព្រឹកថ្ងៃទី ២១ កុម្ភៈ ខ្ញុំបានទទួលព័ត៌មានថា រដ្ឋាភិបាលថៃយល់ព្រមតាម
សំណើទាំង៤ ចំណុច ដែលកម្ពុជាគ្រោងនឹងដាក់ទៅក្នុងកិច្ចប្រជុំអាស៊ាននៅហ្សាការតា។
ថៃបានជ្រើសរើសយកកម្លាំងឥណ្ឌូណេស៊ី ឱ្យមកសង្កេតការណ៍ និងឃ្លាំមើលភាគីទាំង​ពីរ​
 (កម្ពុជា.សៀម)ថាតើជាអ្នកណារំលោភបំពានលើអ្នកណា។ ទទួលបានដំណឹងនេះភ្លាម  ខ្ញុំ
និងមិត្តភក្តិមួយចំនួនមានក្តីរីករាយក្នុងចិត្តជាខ្លាំង និយាយយ៉ាងនេះមិនមែនមានន័យថា ពួក​
ខ្ញុំកំសាកខ្លាចស្លាប់នោះឡើយ បើខ្លាចមិនមែនម្នាក់ៗសុខចិត្តទ្រាំនៅរហូតជិតពីរឆ្នាំកន្លះមក
ហើយ ដែលពួកយើងសប្បាយចិត្តក៏មិនមែនមានន័យ  ថាពួកយើងបានត្រឡប់ទៅសមរភូមិ
ក្រោយវិញបបានភ្លាមៗនោះដែរ ដ៏រាបណាមានការត្រូវរ៉ូវគ្នាទាំងស្រុង  និងមានការវាស់វែង 
បោះបង្គោលព្រំដែនរួចរាល់ជាស្ថាពរ ទើបកងកម្លាំងពួកខ្ញុំអាចនិវត្តន៍ទៅកាន់ផ្ទះសម្បែងជួប
មុខប្រពន្ធកូនជាទីស្រលាញ់របស់ខ្លួនបាន។  ប៉ុន្តែពេលនេះគ្រាន់តែគិតថា សភាពការណ៍វា
បានធូរស្រាល ពួកខ្ញុំអាចបានច្បាប់ទៅលេង ផ្ទះបានពីរឬបីថ្ងៃប៉ុណ្ណោះ។

         ថ្ងៃទី ២២ កុម្ភៈ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅ ហ្សាកាតា បានទទួលលទ្ធផល 
ល្អប្រសើរទៅតាមអ្វីដែលកម្ពុជាបានគ្រោងទុក។ ភាគីទាំងពីរ (កម្ពុជា.សៀមយល់ស្របគ្នា 
ដើម្បីឱ្យអ្នកសង្កេតការណ៍  មកពីឥណ្ឌូណេស៊ីចំនួន ១៥ នាក់  ដាក់នៅខាងកម្ពុជា និង ១៥ 
នាក់ទៀតដាក់នៅខាងថៃដើម្បីឃ្លាំមើលការឈប់បាញ់។ ថ្វីត្បិតតែយ៉ាងនេះក្តី  មិនមែនមាន 
ន័យថាអ្វីៗបានបញ្ចប់នោះទេ  គឺកងកម្លាំងប្រដាប់អាវុធ របស់យើងនៅតែប្រកាន់ខ្ជាប់នូវ 
គោលជំហរប្រុងប្រយត្ន័ខ្ពស់ មិនហ៊ានធ្វេសប្រហែសម្តងណាឡើយ។

                យើងជាកងទ័ពទាំងអស់គ្នា គោរពតាមបញ្ជារបស់មេញ្ជាការ ជាពិសេសគោរពតាម 
ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃ 
រាជរដ្ឋាភិបាលកម្ពុជា។

លោកអ្នកជាទីគោរពរាប់អាន សភាពការណ៍នយោបាយព្រំដែន កម្ពុជា-សៀម មិនបាន
បញ្ចប់តែត្រឹមនេះឡើយ នៅមានការប្រែប្រួលជាបន្តបន្ទាប់តទៅទៀត។ ខ្ញុំនឹងសសេររៀប
រាប់ជាបន្តទៀតនៅពេលក្រោយ។
សូមអរគុណ
រត្ន័ន៍ សេនា